ថៃ ៖ ទឹកជំនន់ក្នុងខេត្តព្រះនគរស្រីអយុធ្យា ចំនួនអ្នកស្លាប់បានកើនដល់ ២០នាក់

(បាងកក)៖ ការិយាល័យបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយថៃនៃព្រះនគរស្រីអយុធ្យា បានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនដល់ ២០នាក់ ដោយសារគ្រោះទឹកជំនន់នៅខេត្តមួយនេះ។ នេះបើតាមកាសែតថៃ Khaosod នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា។
តាមការិយាល័យខាងលើដដែល ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ស្រុកចំនួន១១ ភូមិចំនួន ៨៩៩ ដោយគិតជាសរុបមានប្រជាជន ៦៣១៧៦គ្រួសាររងផលប៉ះពាល់។ ចំណែក តំបន់ ដែលរងគ្រោះជន់លិចខ្លាំងជាងគេ គឺស្រុក Phak Hai ដោយក្នុងផ្ទះ និងសហគមន៍ក្នុងស្រុកនេះត្រូវបានជន់លិច ហើយប្រជាជន ៦០០គ្រួសាររងផលប៉ះពាល់៕

You might also like