លោក ផាត់ ហ៊ន និង ខាន់ សារ័ត្ន សមត្ថកិច្ចឱ្យវិលត្រលប់ទៅផ្ទះវិញហេីយ

ស្វាយរៀង ៖ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តស្វាយរៀង បានអនុញ្ញាតិឱ្យអ្នកកាសែត ២នាក់ ឈ្មោះ ផាត់ ហ៊ន និង ខាន់ សារ័ត្ន វិលត្រលប់ទៅផ្ទះវិញហេីយ ដោយគ្រាន់តែអប់រំណែនាំ និងឱ្យចេញវីដេអូសុំទោស ចំពោះកំហុសឆ្គងរបស់ខ្លួន។
ជាមួយនិងកេណីនេះដែរ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងលោកអភិបាលរងខេត្តស្វាយរៀង បានកោះហៅលោក ខាន់ សារ័ត្ន ទៅកាន់មន្ទីរព័ត៌មានខេត្តស្វាយរៀង ដើម្បីចាត់វិធានការទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន ស្ដីពីការសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗ។
ក្នុងនោះដែរក្រសួងព័ត៌មានក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ចាប់ពីពេលនេះតទៅ៕

You might also like