សំលេងប្រជាពលរដ្ឋ ឆ្លើយ​តប​ទៅកាន់​ រដ្ឋាភិបាល​ខ្ចប់​មមីសមាន់ ក្រុមបោកស្រោមសំបុត្រ លក់ដំណែងខ្យល់ ​ខុសច្បាប់​ នៅក្រៅប្រទេស

រាជរដ្ឋាភិបាល​កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ​តាំងពី​ ថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ​ ២០២៥​ មកម្ល៉េះ​ ។ ការដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បី​ឱ្យជួយកាត់ក្តីវិវាទព្រំដែនគោកចំនួន៤តំបន់ជាមួយប្រទេសថៃ គឺ​តំបន់​មុំ​ ៣​ ប្រាសាទ​តាមាន់តូច​ ប្រាសាទ​តាមាន់ធំ​ និង​ ប្រាសាទ​តាក្របី​ ។

ការដាក់ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការICJនាពេលនេះ គឺចំខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិមួយនេះ សម្រេចឱ្យកម្ពុជាក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

ដោយ​ឡែក​ក្រុម​ឧទ្ទាម​ សម​ រង្សី​ ដែល​បាន​បង្កើត​រដ្ឋាភិបាល​ខ្ចប់​មមីសមាន់​ខុសច្បាប់​ ចង់​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែរ​នោះ​ គ្រាន់​តែ​ជា​ឆាកល្ខោន​រៃលុយទុកចាយ​សម្រាប់​ជីវិត​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ​ ។ ព្រោះ​ថា​ រដ្ឋាភិបាល​ខ្ចប់​មមីសមាន់​ ជា​រដ្ឋាភិបាល​ខុសច្បាប់​ ហេីយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ មិនទទួល​ពាក្យ​បណ្ដឹង​របស់​ រដ្ឋាភិបាល​ខ្ចប់​មមីសមាន់​ខុសច្បាប់​នេះទេ​ ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​ បង្កេីត​ឡេីងនៅ​ឆ្នាំ​ ១៩៤៥​ ដោយ​រដ្ឋជា​សមាជិក​អង្គការ​សហប្រជា​ជាតិ​ចំនួន​ ១៩៣​ ។ តុលាការ​យុត្តិធម៌​អន្តរជាតិ​ ទទួល​តែ​ពាក្យ​បណ្តឹង​របស់​ រដ្ឋ​ជា​សមាជិក​អង្គការ​សហប្រជា​ជាតិ​តែ​ប៉ុណ្ណោះ​ ។ រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ ជា​រដ្ឋ​សមាជិក​អង្គការ​សហប្រជា​ជាតិ​ ដែល​ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ ។ ដោយ​ឡែក​ រដ្ឋាភិបាល​ខ្ចប់​មមីសមាន់​ខុសច្បាប់​របស់​ ឧទ្ទាម​សម​ រង្សី​ គ្មាន​ អន្តរជាតិ​ណា​ទទួល​ស្គាល់​ទេ​ ព្រោះ​ជា​រដ្ឋាភិបាល​ខុសច្បាប់​ ។ មានន័យ​ថា​ បណ្ដឹង​ដែល​កេីតចេញពី​ បុគ្គល​ ឬ​ ក្រុមណាមួយ​ អង្គការ​ណាមួយ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ មិនទទួល​ពាក្យ​បណ្ដឹង​ចាត់ការ​ទេ​ ៕

You might also like