ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញទទួលថវិកាឧបត្ថម្ភពី លោកឧកញ៉ា ស្រី ចាន់ថន ដើម្បីសាងសង់ផ្ទះចំនួន ៥០ខ្នង ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ សរុបស្មើចំនួន ២៥០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញទទួលថវិកាឧបត្ថម្ភពី លោកឧកញ៉ា ស្រី ចាន់ថន ដើម្បីសាងសង់ផ្ទះចំនួន ៥០ខ្នង ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ សរុបស្មើចំនួន ២៥០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន។
ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកឧកញ៉ា ស្រី ចាន់ថន ព្រមទាំងក្រុមគ្រួសារ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនរួមចំណែក ក្នុងបេសកកម្មរបស់សមាគម ដើម្បីតបស្នងសងគុណចំពោះការធ្វើពលិកម្ម និងការលះបង់របស់អតីតយុទ្ធជនជូនជាតិមាតុភូមិ៕



