ឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីក្មេងកំពុងដេកលេងទូរស័ព្ទក្នុងអង្រឹង នៅខណ្ឌពោធិ៍សែនជ័យ
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ពីក្មេងកំពុងដេកលេងទូរស័ព្ទនៅក្នុងអង្រឹង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ អាង សុជាតិ ភេទប្រុស។
២-ឈ្មោះ ធឿន ប្រុសស្រួច ភេទប្រុស។
ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកនៅសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន៕






