កម្លាំងនគរបាលរតនគិរី ចុះជួយច្រូតស្រូវប្រពន្ធកងទ័ព យោធាយើងម្នាក់ កំពុងបំពេញបេសកកម្មការពារព្រំដែន

ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានបញ្ជាឲ្យអធិការនគរបាលស្រុកកូនមុំ ចុះទៅជួយច្រូតស្រូវយោធាយើងម្នាក់ ដែលកំពុងបំពេញបេសកកម្មការពារព្រំដែន ហើយមិនអាចមកច្រូតស្រូវបាន ខណៈប្រពន្ធកំពុងពោះធំទៀតផង។

ក្រៅពីការជួយចុះច្រូតស្រូវ លោកឧត្តមសេនីយ៍ស្នងការ ក៏នឹងនាំយកថវិកាមួយចំនួនជូនភរិយាយោធា ដែលត្រៀមឆ្លងទន្លេផងដែរ។

សូមអរគុណ! កម្លាំងនគរបាលស្រុកកូនមុំ ដែលជួយសម្រាលបន្ទុក ជូនដល់វីរកងទ័ពរបស់យើង ដែលកំពុងឈរជើងការពារទឹកដីនៅព្រំដែនថៃ ៕

  

You might also like