ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញប្រកាសតែងតាំងថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម)

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ (គ.ជ.គ.ម) និងដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តប្រចាំខែធ្នូ ដែលពិធីនឹងប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.គ.ម។
ពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ គ.ជ.គ.ម ចំនួន ៤រូប រួមមាន៖ ឯកឧត្តម អ៊ុក ឃ្នួច ជាអនុប្រធាន គ.ជ.គ.ម, ឯកឧត្តម គីម វីរៈ ជាអនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម, លោកជំទាវ សេង ច័ន្ទពិសី ជាជំនួយការ គ.ជ.គ.ម និងលោកជំទាវ ចេន សុភានាថ ជាជំនួយការ គ.ជ.គ.ម៕

You might also like