គ្រោះរញ្ជួយដី ៥,៧រ៉ិចទ័រ វាយប្រហារបង់ក្លាដែស រង្គើញ័រដល់ឥណ្ឌា ប៉ុន្តែពុំមានរបាយការណ៍ខូចខាតធំដុំទេ
មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ បានវាយប្រហារប្រទេសបង់ក្លាដែស នៅថ្ងៃសុក្រ (២១ វិច្ឆិកា) នេះ ដោយចំណុចកណ្តាលនៃរញ្ជួយដីនៅជម្រៅរាក់ ១០គីឡូម៉ែត្រ។
អាជ្ញាធរបាននិយាយថា រដ្ឋភាគខាងកើតនៃប្រទេសជិតខាង ឥណ្ឌា ដែលមានព្រំប្រទល់ជាប់បង់ក្លាដែស ក៏ទទួលបានអារម្មណ៍រង្គើពីរញ្ជួយដីនេះដែរ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗពីការខូចខាតធំដុំនៅក្នុងប្រទេសទាំងពីរនេះទេ៕






