កងកម្លាំងចម្រុះទប់ស្កាត់ជនជាតិបរទេស លួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់

បន្ទាយមានជ័យ : កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ យប់ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ចំនួន០៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី លី ស៊ាងយ៉ាង មេបញ្ជការរងទទួលដឹកនាំការងារប៉ុស្ដិ៍ស្ពានម៉ាឡៃ ដោយមានការចូលរួមសហការពីកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងផ្នែកសឹករងម៉ាឡៃ បានទប់ស្កាត់ជនជាតិបរទេស លួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ។
គឺដើម្បីរកការងារធ្វើ ចំនួន០៩នាក់ /ស្រី០២នាក់ ក្នុងនោះ ជនជាតិចិន ចំនួន០៥នាក់ ភេទប្រុសនិងជនជាតិភូមាចំនួន០៤នាក់ / ស្រី០២នាក់នៅត្រង់ចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នេះបើតាមការគោរពនិងអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។
កម្លាំងស្ថាប័នពាក់ព័ន្ធ បានប្រគល់បន្តនីតិវិធីដោយ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ៕

You might also like