រថយន្តមួយគ្រឿង បេីកបុកគល់ស្ពានអាកាសមរតកតេជោ បណ្ដាលឲ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖បុរសម្នាក់បានបេីករថយន្តម៉ាក RANG ROVER ក្នុងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកនិងគល់ស្ពានអាកាសមរតកតេជោបណ្ដាលឲ្យរថយន្តក្រឡាប់ជាច្រើនជុំរងការខូចខាតនិងរបួសអ្នកបេីកបរ ។
ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៥ ចំនុចគល់ស្ពានអាកាសមរតកតេជោ ត្រេីយខាងជើង ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន ។
មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក RANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX 7799 បេីកបោះពួយតាមបណ្ដោយផ្លូវ ព្រះមុនីវង្សទិសដៅពីជេីងទៅត្បូង ល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុ ដោយសង្ស័យថាអ្នកបេីកបរ ស្រវឹងទើបធ្វើឲ្យរថយន្តជ្រុលទៅបុកនិងគល់ស្ពានអាកាសមរតកតេជោ បណ្ដាលឲ្យរថយន្តក្រឡាប់ជាច្រើនរងការខូចខាត ព្រមទាំងធ្វើឲ្យបុរសជាអ្នកបេីកបរ របួសផ្ទៃមុខហូរឈាម ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយទាញយកចេញ ហើយដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ដោយឡែករថយន្ត វិញខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ រីឯថ្មគល់ស្ពានវិញខូចខាតតិចតួចតែប៉ុណ្ណោះ ។ រថយន្តត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំដំណោះស្រាយ ៕






