ឃាត់ខ្លួនបានហើយ ជនបង្កហេតុ ដែលដុតផ្ទះកាលពីយប់មិញ នៅសង្កាត់រលួស ខណ្ឌដង្កោ អស់ជាច្រើនខ្នង
ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នំា២០២៥នេះ ឃាត់ខ្លួនបានហើយ ជនបង្កហេតុ ដែលដុតផ្ទះកាលពីយប់មិញ នៅសង្កាត់រលួស ខណ្ឌដង្កោ អស់ជាច្រើនខ្នង ។ មូលហេតុ នៃអគ្គីភ័យនៅខណ្ឌដង្កោនោះ គឺ ក្មួយប្រុសឈ្លោះគ្នា ជាមួយម្ដាយមីងនិងម្ដាយបង្កេីត ដុតផ្ទះឆេះ ស្លាប់ម្ដាយមីងនិងឆេះរលាកពូសុះសាច់ រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះបន្ទាន់។
ប្រភពព័ត៌មានបានបញ្ជាក់ថា ភ្លើងអគ្គីបានឆេះឆ្លងដល់ផ្ទះប្រជាពលរដ្ឋ ១០ខ្នងទៀត រួចហេីយក្មួយរត់គេចខ្លួនបាត់ ពីកន្លែងកេីតហេតុ។ ទីតាំងហេតុ នៅភូមិរលួស សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង៩យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕






