រថយន្តមួយគ្រឿង បើករេចង្កូតទៅបុកខឿនសួនផ្លូវ បណ្ដាលឲ្យបែកកង់រេចង្កូតទៅបុករះហាងលក់ដូរមួយកន្លែង រួចបន្តបុកចូលផ្ទះពលរដ្ឋ រងការខូចខាតសម្ភារៈ
ភ្នំពេញ៖ នា យប់ថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបុរីអង្គរសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជថានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់បានបើករថយន្ត camry ឆ្លាមមួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រ៉េចង្កូតទៅបុកខឿនសួនផ្លូវបណ្ដាលឲ្យបែកកង់ម្ខាងក៏រ៉េចង្កូតជ្រុលទៅបុករះចូលហាងលក់ដូរមួយកន្លែងនិងបុកចូលផ្ទះបណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួនធំ។
នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក កាមរី ឆ្លាមពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2H-4107 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកខឿនសួនផ្លូវបណ្ដាលឲ្យបែកកង់មួយជំហៀងធ្វើឲ្យរថយន្តរ៉េចង្កូតទៅបុករះចូលក្នុងហាងលក់ដូរមួយកន្លែងបណ្តាលឲ្យខូចខាតសម្ភារះនៅក្នុងនោះអស់ជាច្រើន ចំណែកឯរថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ ភ្លាមនោះដែលម្ចាស់ផ្ទះក៏បានឃាត់អ្នកបើកបររថយន្តបង្កទុកប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំបន្ត។
សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការរបស់វែងយករថយន្តបង្កនេះ ទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕






