ត្រៀមហោះទៅកាន់ទឹកដីអច្ឆរិយអង្គរ! ប្រតិភូស្ថាប័ន Legends Tour និងក្រុមកីឡាករវាយកូនគោលល្បីៗពិភពលោក មកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោហើយ
ត្រៀមហោះទៅកាន់ទឹកដីអច្ឆរិយអង្គរ! ប្រតិភូស្ថាប័ន Legends Tour និងក្រុមកីឡាករវាយកូនគោលល្បីៗពិភពលោក មកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោហើយ ដើម្បីត្រៀមធ្វើដំណើរទៅទស្សនាប្រាង្គប្រាសាទនានា នៅក្រុងសៀមរាប ខេត្តសៀមរាប តាមរយៈយន្ដហោះពិសេសរៀបចំដោយក្រុមហ៊ុនវឌ្ឍនៈគ្រុប ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី១ នៃពានរង្វាន់ Vattanac Legends Championship 2025 កាលពីម្សិលមិញ។






