រថយន្ដមួយគ្រឿង បួងចង្កូតបត់មិនប្រយ័ត្នជ្រុលទៅបុកបង្គោលស្លាកសញ្ញា កល់ជាប់ទៅមុខលែងរួច

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសម្នាក់បានបើករថយន្ដ ស៊េរីទំនើបម៉ាកMazda BT50 មួយគ្រឿងបួងចង្កូតក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុកបង្គោលស្លាកសញ្ញាបណ្តាលឲ្យកល់ជាប់ទៅមុខលែងរួច ចំណែករថយន្តបង្ករងការខូចខាតយ៉ាងដំណំ។

នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកMazda BT50 ពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងតំបន់ អភិវឌ្ឍន៍បឹងកក់ក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបួងចង្កូតបត់មិនប្រយ័ត្នក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបណ្តាលឲ្យបាក់មួយដើម ចំណែកឯរថយន្តកល់ជាប់ទៅមុខលែងរួចរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។

ក្រោយពេលកេីតហេតុ ដោយភាគីខាងម្ចាស់រថយន្ដបង្កបានសងជាសំណងទៅខាងក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង រួចស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

You might also like