អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អំពាវនាវឲ្យថៃដោះលែងទាហានខ្មែរ ១៨នាក់មកវិញ ដោយគ្មានលក្ខខណ្ឌ

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI-IDC បានអំពាវនាវឲ្យភាគីថៃធ្វើការដោះលែង យោធិនកម្ពុជាទាំង១៨នាក់មកកម្ពុជាវិញជាបន្ទានដោយគ្មានលក្ខខណ្ឌ និងបានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយអាវុធមកលើជនស៊ីវិលកម្ពុជាកាលពីកន្លងទៅថ្មីៗនេះបានបណ្តាល ឲ្យជនស៊ីវិលស្លូតត្រង់ខ្មែរម្នាក់បាត់បង់ជីវិត និងបីនាក់ទៀតរងរបួស។

ក្នុងនាមជាគណបក្សជាសមាជិកនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ សូមប្រ កាសគាំទ្រចំពោះការដោះស្រាយគ្នា ដោយសន្តិវិធីរវាងកម្ពុជា និងថៃ ហើយអំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃ និងទាហានថៃគោរពនូវកិច្ចព្រមព្រៀងសន្តិភាព ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី រួមទាំងអំពាវនាវឲ្យមានការដោះលែងទាហានខ្មែរ១៨នាក់ដែលថៃចាប់ទៅដោយខុសច្បាប់នោះបញ្ជូនមកកម្ពុជាវិញជាបន្ទាន់ និងប្រកបដោយសុវត្ថិភាពបំផុត។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI-IDC បានសង្កត់ធ្ងន់ថា«យើងសូមអំពាវ នាវឲ្យមានការដោះលែងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន១៨នាក់ ដែលត្រូវបានកង ទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ ចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ យើងមានជំនឿជឿជាក់យ៉ាងម៉ុតមាំថា នេះជាកតព្វកិច្ចរបស់យើងក្នុង ការបញ្ចប់នូវរាល់អរិភាពមកលើប្រជាជន និងការរំលោភបំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរ ជាតិដោយកងកម្លាំងប្រដាប់អាវុធនៃភាគីជម្លោះ»។
ជាមួយគ្នានោះដែរ CDI-IDC ក៏បានកត់សម្គាល់ផងដែរថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិ ភាពនៅតែមានភាពផុយស្រួយ ដែលស្តែងចេញតាមរយៈការវាយប្រហារបស់កងទ័ពថៃលើជនស៊ីវិលដែល គ្មានអាវុធ នៅខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ពេលថ្មីៗនេះ ដែល បណ្តាលឲ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងបីនាក់រងរបួស។ ដូច្នេះCDI-IDC សូមថ្កោលទោសយ៉ាងខ្លាំងចំពោះ ការវាយប្រហារ ដោយគ្មានហេតុផល ការប្រើប្រាស់ និងការគំរាមប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងការបង្ករ ហេតុជាប្រព័ន្ធ។
ទន្ទឹមនេះដែរ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានសង្កត់ធ្ងន់ទៀតថា«យើង សូមអំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃ និងកងទ័ពថៃឲ្យគោរពយ៉ាងពេញលេញប្រកបដោយភាព ស្មោះត្រង់ សុចរិតភាព ភាពត្រឹមត្រូវខ្ពស់បំផុតចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ ធម្មនុញ្ញអា ស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី»។
CDI-IDC ក៏បានអំពាវនាវជាបន្ទាន់ផងដែរ ដល់សហគមន៍អន្តរជាតិឲ្យជួយស្តារឡើងវិញនូវតំបន់ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងបេតិកភណ្ដវប្បធម៌ផ្សេងទៀត ដែលរងការខូចខាតក្នុង អំឡុងពេលមានជម្លោះប្រដាប់អាវុធដោយការបាញ់ផ្លោងកាំភ្លើងធំធុនធ្ងន់ និងការទម្លាក់គ្រាប់បែកតាមអា កាស។ លើសពីនេះទៀត CDI-IDCក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ចំពោះការបំផ្លិតបំ ផ្លាញ់សម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ និងការការពារទ្រព្យសម្បត្តិទាំងនោះឲ្យបានពេញលេញ ផងដែរ៕

You might also like