ភ្ញាក់ផ្អើលរបស់កីឡាករវាយកូនគោលលំដាប់ពិភពលោក ក្រោយបានឃើញផ្ទាល់ភ្នែក នូវប្រាសាទអង្គរដ៏ល្បីល្បាញ និងជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក
WOW ឬ So Amazing គឺការលាន់មាត់ និងភ្ញាក់ផ្អើលរបស់កីឡាករវាយកូនគោលលំដាប់ពិភពលោក ក្រោយបានឃើញផ្ទាល់ភ្នែក នូវប្រាសាទអង្គរដ៏ល្បីល្បាញ និងជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ ដំណើរទស្សនកិច្ចនេះរៀបចំដោយក្រុមហ៊ុនវឌ្ឍនៈគ្រុប ដោយមានការគាំទ្រពេញទំហឹងពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តសៀមរាប។






