អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ ចំណុចជាប់ផ្លូវរថភ្លើងត្រឡោកបែក ស្ថិតនៅលើផ្លូវ ៥៩៨ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរួមទាំងសម្ភារះក្នុងនោះមួយចំនួនត្រូវបានអគ្គីភ័យលេបត្របាក់អស់ស្ទើរទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរសនៅក្បែខាងនិងសមត្ថកិច្ច ចំណុចជាប់ផ្លូវរថភ្លើងត្រឡោកបែក ស្ថិតនៅលើផ្លូវ ៥៩៨ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុដោយពួកគាត់បានឃើញផ្សេងហុយយ៉ាងខ្មួលខ្មាញ់លាយឡំ និងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅឆេះចេញពីផ្ទះសិប្បកម្មលក់ឈើរមួយកន្លែង រួចបន្តឆេះរាលដាលទៅលើផ្ទះក្បែរគ្នាផ្សេងៗទៀតអស់ជាច្រើនខ្នង ភ្លាមនោះដែរពួកគាត់ក៏បាននាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញបន្តសុំរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ដើម្បីបាញ់ពន្លត់ជាច្រើនគ្រឿងផងដែរ ។

ក្រោយពីកម្លាំងជំនាញបាញ់ពន្លត់ចប់ឃើញថា ប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងក្នុងនោះដែរមិនមានអ្នកស្លាប់និងរបួសនោះទេពោល គឺខូចខាតផ្ទះពលរដ្ឋអស់ជាច្រើនខ្នងរួមទាំងសម្ភារៈក្នុងផ្ទះមួយចំនួនធំតែប៉ុណ្ណោះ។ មូលហេតុនៃការឆេះសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕

You might also like