អបអរសាទរ! កីឡាការិនី អ៊ុំ សំថារ័ត្ន ទទួលបានពានរង្វាស់សំខាន់ក្នុងនាមជាស្ត្រីខ្លាំងលើវិស័យកីឡា

កញ្ញា អ៊ុំ សំថារ័ត្ន ច្បាស់ជាបានជ្រាបមកហើយ ពីភាពល្បីល្បាញក្នុងវិស័យគុនល្បុក្កតោរបស់នាង ដែលជាកីឡាការិនីល្បុក្កតោកម្ពុជាមានភាពល្បីល្បាញ សាងស្នាដៃដណ្តើមបានពានរង្វាន់ទាំងក្នុង និង ក្រៅប្រទេសជាច្រើនជូនប្រទេសជាតិ។ លើសពីនោះ កីឡាការិនីគុនល្បុក្កតោរូបនេះ ក៏ជាគ្រូបង្វឹកល្បុក្កតោ និង ជាតារាសម្តែងគុនល្បុក្កតោដូចគ្នាដែរ។
យ៉ាងណាមិញ ថ្មីៗនេះ កីឡាការិនីគុនល្បុក្កតោ អ៊ុំ សំថារ័ត្ន បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពយ៉ាងខ្លាំង ដោយកាលពីថ្ងៃទី ២៦ ខែវិច្ឆកា ឆ្នាំ ២០២៥ កន្លងទៅ កញ្ញាបានឈ្នះ ពានរង្វាន់ស្ត្រីនៃអនាគត ឆ្នាំ ២០២៥ សម្រាប់វិស័យកីឡា (Women Of The Future 2025 Sport Award) ក្នុងកម្មវិធីប្រកួតពានរង្វាន់ស្ត្រីឆ្នើមអាស៊ីអាគ្នេយ៍ (Women Of the Future Awards South East Asia) ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី។
ក្នុងនោះដែរ ក្រោយទទួលបានពានរង្វាន់ដ៏ពិសេសនេះហើយ កញ្ញា អ៊ុំ សំថារ័ត្ន ក៏ទទួលបានការចូលរួមអបអរសាទរជាច្រើនពីសំណាក់មហាជន និង បណ្តាស្ថាប័នរដ្ឋ ព្រមទាំងឯកជនជាច្រើន ដោយក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើលិខិតអអបអរសាទរ ដល់កីឡាការិនីគុនល្បុក្កតោរូបនេះផងដែរ៕

You might also like