លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមកប្រគល់ផ្ទះថ្មីមួយខ្នង ជូនដល់ក្រុមគ្រួសារវីរកងទ័ព ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី
ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមកប្រគល់ផ្ទះថ្មីមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមនឹងលោកជំទាវបណ្ឌិត ផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពយើងដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកាលពីពេលថ្មីៗកន្លងទៅនេះ។
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារៈប្រេីប្រាស់ចាំបាច់ជាច្រេីនទៀតជូនដល់ក្រុមគ្រួសារផងដែរ។






