មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិ បានសហការជាមួយសមត្ថកិច្ចនិងប្រជាសហគមន៍បំពេញភារកិច្ចនិងតួនាទីក្នុងបុព្វកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ

មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី ប្រចាំទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ នៅថ្ងៃទី២៨-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសហការជាមួយគណៈបញ្ជាការកងឯកភាពស្រុកអណ្តូងមាស ខេត្តរតនគិរី ចុះល្បាតត្រួតពិនិត្យ នៅភូមិតាង៉ា និង ប៉ុស្តិ៍កេត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្សប្រចាំទីស្នាក់ការឧទ្យានជាតិវ៉ើនសៃ- សៀមប៉ាង បានចុះល្បាត និងពិនិត្យផ្ទៀងផ្ទាត់ទីតាំងបង្ហាញដោយផ្កាយរណប ស្ថិតនៅ ឃុំកោះពាក្យ ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី និងបានរកឃើញ នៅចំណុចអូរឡាង មានដំណាំស្រូវប្រមូលផលរួច និងស្វាយចន្ទី អាយុកាល ០២ឆ្នាំ ទំហំផ្ទៃដី ១.៦២ហិកតា ប្រភេទព្រៃពាក់កណ្តាលស្រោង។ ក្រុមការងារបានបន្តតាមដានត្រួតពិនិត្យ រកមុខជន សង្ស័យ ដើម្បីអនុវត្តតាមនីតិវីធីច្បាប់។ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំង និងផ្ទៀងផ្ទាត់តាមផែនទីផ្កាយរណបចំនួន៤ទីតាំងផ្សេងទៀត ក្នុងនោះនៅចំណុចចន្ទូកាញ៉ែម មានស្វាយចន្ទី អាយុកាល ១០ឆ្នាំ ទំហំផ្ទៃដី ១.៩៣ហិកតា របស់ម្ចាស់ឈ្មោះ រ៉ាយូ ញិ ជាជនដើមភាគតិច រស់នៅភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវ៉ើនសៃ ខេត្តរតនគិរី និងឃើញមានទីតាំងភ្លើងឆេះព្រៃលើភ្នំ និងពុំមានការកាប់រានដីព្រៃនោះទេ។
ដោយឡែកនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ មន្រ្តីឧទ្យានុរក្ស សហការជាមួយបុគ្គលិកអង្គការជីវិត និងសហគមន៍អូររី ចុះល្បាតត្រួតពិនិត្យ ចំណុចដីគ្រៀល ចំណុចថ្មអង្គបូរី អូរតានវ៉ាន ស្ថិតនៅឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្ត រតនគិរី និងបានឃើញអាំងម៉ូទ័ឆក់ត្រីចំនួន ០១គ្រឿង និងអាគុយ៤០អាំពែចំនួន១ លាក់ទុកក្បែរខ្ទមចាស់ តែពុំឃើញជនសង្ស័យនៅទីតាំងនោះទេ នៅចំណុចក្បាល អូរជនលំ។ ក្រុមការងារ បានធ្វើកំណត់ហេតុដកហូតយកមករក្សាទុកនៅទីស្នាក់ការលំផាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ដូចគ្នាដែរមន្រ្តីឧទ្យានុរក្សប្រចាំទីស្នាក់ការរងអូររវាក់ នៃដែនជម្រកសត្វព្រៃលំផាត់ ចុះល្បាតត្រួតពិនិត្យ ចំណុចស្រែក្រពើ ស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី និងមន្រ្តីប្រចាំទីស្នាក់ការរងយ៉ាកម៉ាយ សហការជាមួយកម្លាំងសឹករងស្រុក ចុះល្បាតត្រួតពិនិត្យ ទប់ស្កាត់បទល្មើសធនធានធម្មជាតិចំណុចចាក់លឹង និ ស្ថិតនៅភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ផងដែរ ពុំមានអ្វីកត់សម្គាល់ទេ៕

You might also like