អុញនោះ ថៃប្រកាសបិទ ព្រំដែនជាមួយមីយ៉ាន់ម៉ា ក្រោយប៉ះទង្គិចគ្នារបួសពលរដ្ឋថៃ៤នាក់

ថៃ៖ អាជ្ញាធរថៃនៅរសៀលថ្ងៃទី១ ខែ ធ្នូ នេះបានប្រកាសបិទច្រកព្រំដែនថៃ-មីយ៉ាន់ម៉ាស្ថិតក្នុងខេត្តតាជាបណ្តោះអាសន្នបន្ទាប់ពីមីយ៉ាន់ម៉ាបានផ្លោងគ្រាប់ និងចូលក្នុងទឹកដីថៃដែលបណ្តាលឲ្យពលរដ្ឋថៃប្រមាណ ៤ នាក់រងរបួសធ្ងន់ស្រាលកាលពីថ្ងៃអាទិត្យ។ ភ្លាមៗមុនការប្រកាសបិទច្រកព្រំដែនដោយឯកតោភាគីជាមួយមីយ៉ាន់ម៉ាថៃបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ទៅកាន់មីយ៉ាន់ម៉ាវិញដើម្បីជាការព្រមាន និងបានព្រមានថានឹងធ្វើការឆ្លើយតបទៅវិញបើស្ថានភាពមិនថមថយ។

You might also like