សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំកុមារា “ហាទីម នើសស៊្រុតទី”
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំកុមារា “ហាទីម នើសស៊្រុតទី” អាយុ5ឆ្នាំ មានបញ្ហាបាក់ឆ្អឹងដើមដៃ និងជំងឺឈាមក្រកក (Hemophilia A) រស់នៅភូមិត្រពាំងបេង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
បច្ចុប្បន្ន កុមារាកំពុងទទួលការពិនិត្យ វះកាត់ ព្យាបាលយ៉ាងល្អិតល្អន់ និងជោគជ័យ ហើយនឹងមកជួបតាមការណាត់នៅ២សប្តាហ៍បន្ទាប់ ដោយក្រុមគ្រូពេទ្យឯកទេសរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។
«សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ថែមទាំងបានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ព្យាបាល ថ្លៃធ្វើដំណើរ និងការចំណាយលើអាហារប្រចាំថ្ងៃជូនអាណាព្យាបាលកុមារាផងដែរ ។
ទឹកចិត្តដ៏មហាសប្បុរសនេះ នាំឱ្យក្រុមគ្រួសាររបស់កុមារាមានក្តីរីករាយជាពន់ពេក និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ជាអនេក ។



