ឃាត់ខ្លួនជនសង្ស័យ ចូលគាស់លួចយកសម្ភារៈ និង (ទ្វារឈើ) ក្នុងផ្ទះទុកចោល ស្ថិតភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ
បន្ទាប់ពីពលរដ្ឋបានរាយការណ៍ចូលមកក្នុងតេលេក្រាម អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ពីសកម្មភាពជនសង្ស័យ ចូលគាស់លួចយកសម្ភារៈ និង (ទ្វារឈើ) ក្នុងផ្ទះទុកចោល ស្ថិតភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
អនុវត្តតាមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះអន្តរាគមន៍ស្រាវជ្រាវភ្លាមឃាត់បាន ជនសង្ស័យ២នាក់ ឈ្មោះ ចន្ថា ដារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ វណ្ណ: សុភី ភេទប្រុស អាយុ១៤ឆ្នាំ (២៨-០៤-២០១១) ជនជាតិខ្មែរ ជនសង្ស័យទាំង២នាក់ មានបុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានវិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម(+) ។ ជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីអនុវត្តនីតិវិធី។
ជាចុងក្រោយលោកអធិការ សូមលើកទឹកចិត្តអោយបងប្អូនពលរដ្ឋទាំងអស់ចូលរួមរាយការណ៍ផ្តល់ព័ត៌មានរាល់សកម្មភាពបទល្មើសផ្សេងៗ ដើម្បីនគរបាលយើងអន្តរាគមន៍ជូនទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ៕






