អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីការឹបអូសបណ្តោះអាសន្នរថយន្តរបស់កូនបំណុលដែលជាម្ចាស់សាលារៀនសុវណ្ណភូមិ ឧកញ៉ា ជា ធីឡាយ

នៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តដីការឹបអូសបណ្តោះអាសន្នរថយន្តរបស់កូនបំណុលដែលជាម្ចាស់សាលារៀនសុវណ្ណភូមិ ឧកញ៉ា ជា ធីឡាយ ដោយបានរឹបអូសរថយន្តម៉ាក ESCALADE ស្លាកលេខ ភ្នំពេញ 2CE-8927 ។ បន្ទាប់ពីអាជ្ញាសាលាចុះទៅដល់ ខាងកូនបំណុលមិនព្រមសហការណ៍ទេ ខាងអាជ្ញាសាលាបានសំរេចជួលរថយន្តសំរាប់ស្ទូចរថយន្តយកទៅរក្សាទុកនៅតុលាការ តែដោយមានខាងមេធាវីតំណាងអោយ( ឧកញ៉ា ជា ធីឡាយ ) មកសុំចរចារជាមួយខាងអជ្ញាសាលា ពួកគេសុំបើកបរយករថយន្តដែលត្រូវរឹបអូសនោះដោយស្ម័គ្រចិត្តទៅខ្លួនឯងដើម្បីយកទៅរក្សាទុកនៅសាលាដំបូងរាជធានីភ្នំពេញ ។
យើងខ្ញុំរង់ចាំមើលថាតើខាងសាលារៀនសុវណ្ណភូមិនៅតែបន្តគេចវេសពីការទទួលខុសត្រូវក្នុងករណីមួយនេះបន្តទៀត រឺយ៉ាងណា ?

You might also like