CMAC និង APOPO ចុះកិច្ចហការជាមួយគ្នាលើការអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើ MoU រវាងអង្គភាពCMAC និងអង្គការ APOPO ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន២៨១.៤៩០,៣៥ ដុល្លាអាម៉េរិក សម្រាប់រយៈពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោសសម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅខេត្តសៀមរាបនិងខេត្តព្រះវិហារ។
សូមជម្រាបថា អង្គភាពCMAC និងអង្គការAPOPO បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីននេះមានរយៈពេល១២ឆ្នាំមកហើយ លើកម្មវិធីបោសសម្អាតមីនដោយកណ្តុរហិតមីននេះ។
បន្ថែមពីលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាពក៏បានសហការគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទៅឆាកអន្តរជាតិ តាមរយៈការបញ្ចូនសុនខហិតមីនប្រទេសទួកគី និងប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម។ ទន្ទឹងនឹងនេះ ក៏បានគាំទ្រមន្ត្រីជំនាញទៅហ្វឹកហ្វឺនដល់បណ្តាប្រទេសទាំងនោះនិងទទួលយកមកហ្វឹកហ្វឺននៅកម្ពុជាផងដែរ៕

You might also like