សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ ក្នុងការពិនិត្យ និងព្យាបាល វះកាត់ ជូនដល់លោកអ៊ំ លោកពូ

ដោយក្តីមេត្តាករុណា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាននាំ លោកអ៊ំ លោកពូ មកពីឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានបញ្ហាភ្នែកឡើងបាយស្រវាំង មិនឃើញច្បាស់មកទទួលការ ពិនិត្យ ព្យាបាល និងវះកាត់នៅមន្ទីរពេទ្យព្រះអង្គឌួង។
បច្ចុប្បន្នលោកអ៊ំបានទទួលការពិនិត្យ ព្យាបាល និងវះកាត់ដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់ សម្តេចបវរ និងលោកជំទាវបណ្ឌិត។
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការពិនិត្យ និងព្យាបាល វះកាត់ជូនដល់លោកអ៊ំ លោកពូ ផងដែរ។
ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យលោកអ៊ំ លោកពូ រីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។
តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

You might also like