នេះជាព័ត៌មានក្លែងក្លាយ ដែលប្រឌិតឡើងដោយបុគ្គល អ៊ុំ សំអាន ដែលជាអតីតទណ្ឌិតជាប់ពន្ធនាគារ ដោយសារតែការបំភ្លៃបំផ្លើសលើបញ្ហាព្រំដែន

បុគ្គលរូបនេះបាននិងកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃលើការងារបោះបង្គោលខណ្ឌសីមាព្រំដែនពីក្រៅប្រទេស។ សូមជម្រាបជូនថា ព័ត៌មានដែលផ្សាយនេះត្រូវបានបដិសេធដោយឯកឧត្តម ញឹក ប៊ុនឆៃ រួចហើយ។

ដូច្នេះ សូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្សព្វផ្សាយរបស់បុគ្គលនេះ ព្រោះសុទ្ធសឹងតែជាព័ត៌មានក្លែងក្លាយ ញុះញង់និងបង្កចលាចលសង្គម និងប្រឆាំងនឹងផលប្រយោជន៍ជាតិ។

You might also like