អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន ម៉ាណែត គ្រប់​កាលៈទេសៈ​ណា​​ សម្ដេចតែង​តែ​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ​យោធិន​ រាល់​ការ​លំបាក​នានា​ តាមរយៈ​ ឯកឧត្តម​ ​ឧត្តមសេនីយ៍ទោ សំ​ ភ័ស្ស​ មេបញ្ជាការ​បញ្ជាការដ្ឋានជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​។

រាជធានីភ្នំពេញ​ ៖​ នារសៀលថ្ងៃព្រហស្បត្តិ៍​ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក​ ព.ស២៥៦៩
ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥
លោក វរសេនីយ៍ទោ ប៊ិន បឿន នាយការិយាល័យអប់រំចិត្តសាស្រ្ត និងនយោបាយ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម​ បាននាំយកថវិកា​ផ្ទាល់របស់ សម្ដេច​មហាបវរធិបតី​​ និងលោកជំទាវ​បណ្ឌិត​ ប្រគល់ជូនអនុសេនីយ៍ត្រី មែ​ សិលា​ នាយផ្នែក​ គណនី​ ការិយាល័យ​ហិរញ្ញវត្ថុ​ ស្ថិតនៅ​គេហដ្ឋាន​ ភូមិ​ ព្រែកថ្លឹង​ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​

ការ​ឧបត្ថម្ភ​រួម​មាន​៖
-ថវិកាចំនួន ៨០០,០០០រៀល
-អង្ករចំនួន ០៣បេ
-សម្ភារៈ​ទារក​និង​ម្ដាយ​ ចំនួន០១ឈុត

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី និងលោកជំទា​វ​បណ្ឌិត​ ក៏បានធ្វើការផ្តាំផ្ញើរសួរសុខទុក្ខ និងជូនពរ​ម្ដាយ​ព្រមទាំងកូន​ទទួល​បាន​សុខភាព​ល្អ​
លោក​ស្រី​ អនុសេនីយ៍ត្រី មែ​ សិលា ជំនួសមុខជូនក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណ យ៉ាង​ខ្ពង់ខ្ពស់​ជូនចំពោះ សម្ដេច​ធិបតី​ និងលោកជំទាវ​បណ្ឌិត​ ព្រមទាំងថ្នាក់ដឹកនាំអង្គភាព ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុករបស់យោធិន និងក្រុមគ្រួសារគ្រប់កាលៈទេសៈ និង​សូមគោរពជូនពរ​ដ៏ខ្ពង់ខ្ពស់​ចំពោះ​ សម្ដេច​ធិបតី​ និងលោកជំទាវ​បណ្ឌិត​ ព្រម​ទាំង​ក្រុម​គ្រួសារ​​ បុត្រា​ បុត្រី​ សូម​ទទួលបាន​នូវសុខភាពល្អបរិបូរណ៍ ជន្មាយុ​​យឺនយូរ​ សម្រេចជោគជ័យគ្រប់ភារកិច្ច​ ដេីម្បី​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​ និងសូមជួបតែពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

You might also like