នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»

(ភ្នំពេញ)៖ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីចេញសែកស្អុយ តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។
ក្នុងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ជនជាប់ចោទដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ប៊ុន លីតា និងបង្គាប់ឲ្យផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល១៨ខែ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បទល្មើសដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
បន្ថែមពីនេះ សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យជនជាប់ចោទឈ្មោះ ប៊ុន លីតា សងឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី ប្រាក់ដែលខ្លួនបានខ្ចីចំនួន១០,៥៣៤ (មួយម៉ឺនប្រាំរយសាមសិបបួន) ដុល្លារអាមេរិក និងប្រាក់សំណងជំងឺចិត្តចំនួន ៤,០០០,០០០រៀល៕

You might also like