មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ ហៅលោក ម៉ុក ចូច ជាប្រធានក្រុមសិល្បៈភ្លេងប្រពៃណីខ្មែរនាយចូច មកសុំទោសបងប្អូនខ្មែរឥស្លាម នៅការសំដែងមិនសមរម្យ
នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បាន បើកកិច្ចប្រជុំ អប់រំណែនាំ ដល់ក្រុមសិល្បៈភ្លេងខ្មែរ ដែលមាន លោក ម៉ុក ចូច ជាប្រធានក្រុមសិល្បៈភ្លេងប្រពៃណីខ្មែរនាយចូច ស្ថិតនៅ ភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានសម្តែងក្នុងពិធីបុកល័ក្ត នៃកម្មវិធីអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលការសម្តែងនោះ មានកាយវិការមិនសមរម្យ ប៉ះពាល់ដល់ការប្រតិបត្តិជំនឿសាសនាបងប្អូនសាសនិកឥស្លាម មកធ្វើការអប់រំណែនាំ ពីក្រមសីលធម៌នៃអ្នកសិល្បៈ និងធ្វើកិច្ចសន្យា ដើម្បីចៀសវាងមានការសម្តែងខុសឆ្គងលើកក្រោយទៀត។






