យោងតាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ៖ មានព្រះសង្ឃ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានបន្តនិមន្ត និងភៀសខ្លួនពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាព គេចពីការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា។
ការផ្ទះអាវុធបានចាប់ផ្តើមនៅម៉ោង ៦:៥៥នាទីព្រឹក ចាប់ពីភូមិសាស្រ្តជប់គគីរ រហូតដល់ភូមិសាស្ត្រអូរស្មាច់ ក្នុងនោះយោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់ ចូលដល់ភូមិប្រជាពលរដ្ឋរស់នៅចម្ងាយ ពី៤-៥គីឡូម៉ែត្រពីព្រំដែន។
បច្ចុប្បន្នប្រជាពលរដ្ឋសង្កាត់អូរស្មាច់ ក្នុងក្រុងសំរោង និងឃុំគោកមន មានភូមិថ្មដូន ភូមិហនុមាន ភូមិជប់គគីរ ភូមិមនោរម្យ១ មនោរម្យ២ ភូមិតាមាន់សែនជ័យ កំពុងសម្រុកចេញទៅទីទួលសុវត្ថិភាព។ រហូតដល់ម៉ោង ១១ ថ្ងៃត្រង់នេះ ប្រជាពលរដ្ឋដែលបានជម្លៀសដល់ទីទួលសុវត្ថិភាពសរុបចំនួន ១១៥៧ គ្រួសារ៕






