ព្រះសង្ឃ និងប្រជាពលរដ្ឋ បាននិមន្ត និងភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់នៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃ។

ថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ កងទ័ពថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ។ កងកម្លាំងកម្ពុជាបន្តរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។

You might also like