ជនភៀសសឹកកម្ពុជាដែលបានភៀសខ្លួនពីការបាញ់ប្រហាររបស់យោធាថៃស្នាក់នៅទីតាំងសុវត្ថិភាព ភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប នាយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ។ គណៈបញ្ជាការឯកភាពខេត្តបានយកចិត្តទុកដាក់សម្របសម្រួលរៀបចំទទួលបងប្អូន និងផ្តល់ការឧបត្ថម្ភគាំទ្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះថា ភារកិច្ចចម្បងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖ ១. ការពារប្រជាជន ២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ សម្តេចបានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ៕






