ឯកឧត្តម គីម រិទ្ធី អញ្ជើញចុះពិនិត្យទីតាំង និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដល់មណ្ឌលសុវត្ថិភាព វត្តទួលអណ្ដែត ឃុំថ្មី ស្រុកគូលែន

ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យទីតាំង និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដល់មណ្ឌលសុវត្ថិភាព វត្តទួលអណ្ដែត ឃុំថ្មី ស្រុកគូលែន។ គោលបំណង គឺដើម្បីធានាឲ្យបាននូវសណ្តាប់ធ្នាប់ល្អ និងត្រួតពិនិត្យមើលពីកិច្ចការរៀបចំទីកន្លែងស្នាក់នៅ ព្រមទាំងតម្រូវការចាំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋដែលបានភៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្ន នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ។

You might also like