ប្រជាពលរដ្ឋកំពុងភៀសសឹកជាង២ពាន់គ្រួសារនៅខេត្តព្រះវិហារ ទទួលបានអំណោយសង្រ្គោះបន្ទាន់ពីសម្តេចតេជោ និងសម្តេចធិបតី

នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ជំនួយជាស្បៀងសង្គ្រោះបន្ទាន់ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាននាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋកំពុងភៀសសឹកចំនួន២១០០ គ្រួសារ នៅខេត្តព្រះវិហារ។

បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីតាមបណ្តាខេត្តជាប់ព្រំដែន ខ្មែរ-សៀម ត្រូវបានទទួលការយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា នៅយប់នេះអំណោយចំនួន៣០០០កញ្ចប់ទៀតនឹងត្រូវដឹកចេញ មកចែកជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារបន្តទៀត។ សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋកំពុងភៀសសឹកនោះ មួយគ្រួសាររួមមាន ក្នុងកញ្ចប់ថង់
1-ថ្នាំដុសធ្មេញ
2-ច្រាសដុសធ្មេញ
3-សាប៊ូដុំ
4-ប្រេងខ្យល់
5-ប្រេងកូឡា
6-អង្រឹង
7-អាវភ្លៀង
8-ពិល
9-កន្សែងធំ
10-ក្រមា
11-ធូបមូស
12-ថ្នាំពេទ្យ (4មុខ)
13-ទឹកដោះគោ (២កំប៉ុង)
14-នំលីលី
15-កន្ទេល
16-ម៉ុង
17-ភួយ
18-សារ៉ុង
19-សាប៊ូម្សៅ
20-ខោអាវឈុត

*ដាក់ខាងក្រៅ
21-ទឹកស៊ីអ៊ីវ
22-មីជាតិ
23-ត្រីខ
24-តង់
និង25-ធុងទឹក៕

You might also like