លោក ដូណាល់ត្រាំ និយាយថា លោកនឹងហៅទូរស័ព្ទដើម្បីបញ្ចប់ជម្លោះថៃ-កម្ពុជា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ៩ ធ្នូ ថា លោករំពឹងថានឹងហៅទូរស័ព្ទនៅថ្ងៃពុធទី១០ ខែធ្នូនេះ ទាក់ទងនឹងប្រទេសថៃ និងកម្ពុជា ខណៈការប្រយុទ្ធគ្នាបានកើនឡើងវិញតាមបណ្តោយព្រំដែនដែលមានជម្លោះ បន្ទាប់ពីការដួលរលំនៃកិច្ចព្រមព្រៀងឈប់បាញ់ថ្មីៗនេះ ៕
ប្រភព BTV






