ទិដ្ឋភាពប្រជាពលរដ្ឋភៀសសឹក មកពីស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព

ទិដ្ឋភាពប្រជាពលរដ្ឋភៀសសឹក មកពីស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព នៅក្នុងវត្តសមិទួិមុនីសាភ័ណ(ហៅវត្តស្វាយថ្មី) ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នាថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២៥នេះ ខណៈដែលកងទ័ពថៃបានពង្រីកការវាយប្រហារមិនរើសមុខ និងមិនរើសទីតាំង ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ រហូតមកដល់វេលាថ្ងៃត្រង់នេះ។

គិតមកដល់ថ្ងៃទី១០ ខែធ្នូ នេះ មណ្ឌលសុវត្ថិភាពក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១០ ០០០គ្រួសារហើយ ខណៈអាជ្ញាធរបាននិងកំពុងខ្នះខ្នែងជួយសម្របសម្រួលនៅទីតាំងផ្ទាល់។

You might also like