BREAKING (Update): យោធាថៃ បន្ដបាញ់សង្គ្រប់ និងផ្លោងចូលតំបន់ប្រាសាទតាមាន់ តាក្របី ថ្មដូន
(ព្រំដែន)៖ រហូតមកទល់ម៉ោង៤រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបន្ដបាញ់សង្គ្រប់ និងផ្លោងអាវុធធន់ធ្ងន់ចូលតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់ថ្មដូន ដើម្បីបំពេញមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា។
កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតយ៉ាងចាស់ដៃផងដែរ៕






