ប្រជាពលរដ្ឋរស់នៅក្រុងព្រៃវែង រួមគ្នាលីញអំបុក សម្រាប់ឧបត្ថម្ភដល់វីរ:កងទ័ពជួរមុខ និងជនភៀសសឹក

(ព្រៃវែង)៖ ប្រជាពលរដ្ឋរស់នៅក្រុងព្រៃវែង មួយចំនួនបានរួមគ្នាលីញអំបុក ដើម្បីជួយឧបត្ថម្ភដល់វីរ:កងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពាន និងជួយឧបត្ថម្ភដល់ជនភៀសសឹក។
អ្នកស្រី យៀន គឹមសៀង បានលើកឡើងថា ក្នុងថ្ងៃនេះ អ្នកស្រី រួមនឹងប្រជាពលរដ្ឋផ្សេងទៀតបានលីញអំបុកចំនួន៧០គីឡូក្រាម។ ចំណែកថ្ងៃស្អែកពួកគាត់ នឹងបន្តលីញបន្ថែម ដើម្បីជួយដល់កងទ័ពនិងជនភៀសសឹក។
ទន្ទឹមគ្នានេះ អ្នកស្រីបានលើកឡើងថា គាត់មិនមានការភ័យខ្លាចអ្វីទេ ព្រោះគាត់មានការជឿជាក់លើប្រមុខរាជរដ្ឋាភិបាល និងវីរ:កងទ័ពរបស់យើងដែលមានភាពអង់អាចក្លាហានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន។
អ្នកស្រី ព្រមទាំងប្រជាពលរដ្ឋផ្សេងទៀតក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងសូមជូនពរដល់បងប្អូនវីរ:កងទ័ពយើងទាំងអស់គ្នាសូមឲ្យជួបតែសេចក្តីសុខ និងឈ្នះអស់មារសត្រូវ៕

You might also like