BREAKING (update): ល្ងាចនេះ សមរភូមិអូរភ្លុកដំរី តំបន់ថ្មដា ខេត្តពោធិ៍សាត់ ស្ងាត់វិញហើយ

(ព្រំដែន)៖ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសមរភូមិអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានស្ងាត់ទៅវិញហើយ ក្រោយទាហានថៃ បានសម្រុកទម្លាក់គ្រាប់ និងបាញ់ចូលយ៉ាងខ្លាំងនៅថ្ងៃមិញ។

កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការឈរជើង និងប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕

You might also like