គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បើកសម័យប្រជុំបច្ចេកទេស លើកទី៤១ និងកិច្ចប្រជុំពេញអង្គ លើកទី៣២

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកសម័យប្រជុំបច្ចេកទេស លើកទី៤១ និងកិច្ចប្រជុំពេញអង្គ លើកទី៣២ ដែលដឹកនាំដោយសហប្រធានប្រទេសបារាំង និងប្រទេសជប៉ុន។ បើតាមក្រសួងវប្បធម៌ កិច្ចប្រជុំនេះរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំបច្ចេកទេសនៅព្រឹកនេះ ដឹកនាំដោយលោក Pierre VINCENT ជាទីប្រឹក្សាផ្នែកវប្បធម៌អមស្ថានទូតបារាំង និងលោក NAGASE Kensuke អនុប្រធានបេសកកម្ម ស្ថានទូតជប៉ុន៕

You might also like