BREAKING (update): យប់នេះ យោធាថៃបន្ដបាញ់សង្គ្រប់ខ្លាំងនៅបឹងត្រកួន និងភូមិជោគជ័យ ក្រោយកម្ពុជាបំបែកសំបុកឈរជើង និងបំផ្លាញមហិច្ឆតាឈ្លានពាន

(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងយោធាថៃកំពុងបាញ់សង្គ្រប់ខ្លាំង និងផ្លោងគ្រាប់ចូលច្រកបឹងត្រកួន និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ក្រោយកម្លាំងកម្ពុជាបំបែកសំបុកឈរជើង បំផ្លាញមហិច្ឆតាឈ្លានពានរបស់ពួកគេ។

កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕

You might also like