សកម្មភាពក្រុមការងារកាកបាទក្រហមកម្ពុជា កំពុងសម្របសម្រួលដើម្បីចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងស្រុកមង្គលបូរី
សកម្មភាពរបស់ក្រុមការងារកាកបាទក្រហមកម្ពុជា កំពុងបំពេញការងារសម្របសម្រួលដើម្បីចែកអំណោយសប្បុរសធម៌កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកមង្គលបុរី នៅវេលារសៀលថ្ងៃដដែល ខណៈគិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ជនភៀសសឹកបានមកដល់មណ្ឌលសុវត្ថិភាពក្នុងស្រុកមង្គលបូរី មានចំនួនប្រមាណ ១៣ ០០០នាក់ បន្ទាប់ពីទាហានឈ្លានពានថៃ បានបើកការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ហើយបាញ់ប្រហារ ព្រមទាំងទម្លាក់គ្រាប់បែក ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនរើសមុខ មិនរើសទីតាំង។






