BREAKING (Upload): នៅល្ងាចនេះ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជា
(ព្រំដែន)៖ រហូតមកដល់ល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បាននិងកំពុងបន្តបាញ់ផ្លោងចូលដីកម្ពុជា។
នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ និងថ្មដូន ទាហានបានបន្តបើកការបាញ់ផ្លោង។
នៅទិសព្រះវិហារ អានសេះ វាលឥន្ទ្រីយ៍ ទាហានក៏កំពុងបាញ់ផ្លោងចូល និងឡើងទ័ពថ្មើរជើង តែឡើងមកមិនរួច ដោយសារកម្លាំងយើងទប់ជាប់ និងវាយដេញទៅវិញ។
ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិព្រៃចាន់ ទាហានថៃ កំពុងប្រើដ្រូនទម្លាក់គ្រាប់។ ដោយឡែកនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ រៀងស្ងាត់ហើយ៕






