ក្រសួងមហាផ្ទៃ៖ គិតត្រឹមល្ងាចថ្ងៃទី១២ ខែធ្នូ ជនស៉ីវិលកម្ពុជា១១នាក់ស្លាប់ និងរងរបួស៥៩នាក់ ដោយសារអំពើឈ្លានពានរបស់ថៃ, ជនភៀសសឹកកើនជាង៣៣ម៉ឺននាក់
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបន្ដសេចក្ដីប្រកាសព័ត៌មានបង្ហាញអំពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថ ចាប់ពីម៉ោង១រសៀល រហូតដល់ ម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
ចំពោះផលប៉ះពាល់ដែលបង្កដោយអំពើឈ្លានពានរបស់ថៃនោះ រួមមាន៖
*១៖ ករណីពលរដ្ឋស្លាប់ និងរបួស៖ ពុំមានករណីស្លាប់ និងរបួសថ្មីទេ។ ដូច្នេះ គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន១១នាក់ និងរបួសចំនួន៥៩នាក់
*២៖ ករណីពលរដ្ឋនៅជំងឺសុវត្ថិភាព៖ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តសៀមរាប មានជនភៀសសឹកសរុប ចំនួន៩៨,៥៩៨គ្រួសារ (កើន៨,៩១១គ្រួសារ)ស្មើនឹងមនុស្ស ចំនួន៣៣១,១៥៨នាក់ (កើន២៧,៩៤៥នាក់) ក្នុងនោះមានស្ត្រីចំនួន១៧៨,៧៣៣នាក់ និងកុមារ ចំនួន៨៤,០៩៤នាក់។ ករណីនេះ ពុំបានរាប់បញ្ចូលប្រជាពលរដ្ឋស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាង១០០នាក់ ដែលបានភៀសខ្លួន ដោយភ័យខ្លាចការបង្ហោះដ្រូនរបស់ភាគីថៃ។
*៣៖ ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ តាមការវាយតម្លៃជាបឋម មានផ្ទះសំបែង និងសម្ភារប្រើប្រាស់របស់ប្រជាពលរដ្ឋ អគារក្រុមហ៊ុនឯកជន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ និងអង្គភាពសាធារណៈជាច្រើនកន្លែង បានកំពុងរងការខូចខាតជាបន្តបន្ទាប់ ខណៈសវាជាមូលដ្ឋាន ដូចជា សេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារដោយអាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល៕






