BREAKING: សភាពការណ៍ព្រំដែន នៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ បន្តស្ងប់ស្ងាត់ ក្រោយទាហានថៃ បានប្រើដ្រូនទម្លាក់៣គ្រាប់ នៅវេលាម៉ោង៩៖៥នាទីយប់នេះ
(ពោធិ៍សាត់)៖ តាមសេចក្តីរាយការណ៍ពីកម្លាំងយើងនៅជួរមុខ បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង ១១៖៤០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមរភូមិអូរភ្លុកដំរី ឃុំថ្មដា បន្តស្ងប់ស្ងាត់ ក្រោយទាហានថៃ បានប្រើដ្រូនទម្លាក់៣គ្រាប់រួចមក កាលពីវេលាម៉ោង ៩៖០៥នាទីយប់នេះ។






