ឈរលើស្មារតីខ្មែរជួយខ្មែរ ! ឧកញ៉ាស្រី ចាន់ថន ប្រកាសឧបត្ថម្ភត្រីខចំនួន ១ម៉ឺនយួរ ដែលជាផលិតផលខ្មែរ ជូនពលរដ្ឋភៀសសឹក និងវីរកងទ័ពកម្ពុជា

(ភ្នំពេញ)៖ ដោយឈរលើស្មរតីខ្មែរជួយខ្មែរ ! ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសឧបត្ថម្ភត្រីខចំនួន ១ម៉ឺនយួរ ដែលជាផលិតផលខ្មែរ ជូនពលរដ្ឋភៀសសឹក និងវីរកងទ័ពកម្ពុជា។
លោកឧកញ៉ាប្រកាសដូច្នេះថា «ក្នុងនាមខ្ញុំបាទជាពលរដ្ឋខ្មែរម្នាក់ សូមចូលរួមឧបត្ថម្ភត្រីខ ខ្ញុំ សរុបចំនួន ១០,០០០យួរ (មួយម៉ឺនយួរ) ដែលជាផលិតផលខ្មែរ ជូនដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពយើងដែលកំពុងមានតម្រូវការចាំបាច់ក្នុងកាលៈទេសៈប្រទេសកម្ពុជាយើងរងការឈ្លានពាន។ សូមឱ្យវីរកងទ័ពកម្ពុជា ជួបតែសំណាងល្អឈ្នះអស់មាសត្រូវ ដែលមកឈ្លានពានប្រទេសយើង»៕

You might also like