BREAKING: តាមសមរភូមិបន្តក្តៅ ទាហានថៃ បាញ់ផ្លោងចូលដីកម្ពុជា
(ព្រំដែន)៖ គិតត្រឹមវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ទហានថៃបាននិងកំពុងបន្តបាញ់ចូលដីកម្ពុជាយ៉ាងខ្លាំង បូកជាមួយកន្លែងខ្លះ ទាហានថៃបានរុញកម្លាំងថ្មើជើងចូលមកផងដែរ តែត្រូវបានកម្លាំងយើងបានទប់ទល់ និងបាញ់ទប់ស្កាត់យ៉ាងខ្លាំងក្លា។
សម្រាប់សមរភូមិថ្មដា ខេត្តពោធិ៍សាត់ ទាហានថៃ បានប្រើ F16 បាញ់ទម្លាក់ និងប្រឹងបញ្ជូនកម្លាំងថ្មើជើងចង់ចូលកាន់កាប់ទីតាំងយើង តែកម្លាំងយើងបានទប់ទល់ និងវាយបកយ៉ាងខ្លាំងក្លា។
សម្រាប់សមរភូមិនៅបឹងត្រកួន ទាហានថៃបានបាញ់ផ្លោងចូលនៅវេលាម៉ោង ៦៖៣០នាទី និងសមរភូមិជោគជ័យ ទាហានថៃ បានបាញ់ចូលនៅវេលាម៉ោង ៧៖៥០នាទី។
នៅសមរភូមិខេត្តឧត្តរមានជ័យ រួមមាន ថ្មដូន ប្រាសាទតាក្របី ប្រាសាទតាមាន់ និងប្រាសាទខ្នារ ទាហានថៃ ក៏កំពុងបាញ់ផ្លោងចូលផងដែរ។
នៅខេត្តព្រះវិហារ ទាហានថៃ មិនទាន់ឈប់ទេ នៅបន្តបាញ់ផ្លោងចូលភ្នំខ្មោច តាថាវ ប្រាសាទព្រះវិហារ វាយឥន្ទ្រីយ៍ តាសឹម ភ្នំទ្រព្យ ចាក់ច្រែង៕






