អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានបន្តផ្ដល់ជូនជនភៀសសឹកចំនួន ២ពាន់គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ខេត្តឧត្តរមានជ័យ។

អំណោយដែលផ្តល់ជូនជនភៀសសឹកទាំងនោះមានដូចជា៖ អង្ករ, តង់, មី,ទឹកស៊ីអ៊ីវ, ទឹកម្ទេស, ទឹកសៀង, ត្រីខ, ដបដោះគោ,ម្សៅទឹកដោះគោ, ទឹកដោះគោជូ ,ស្ករគ្រាប់, ខោទឹកនោម ,ត្រីងៀត
, សាច់ក្រក, ឆៃពៅ។

You might also like