យុទ្ធនាការ «ឈាមខ្មែរ ដើម្បីខ្មែរ» ៖ បរិច្ចាគឈាម និងនាំយកអំណោយជូនវីរកងទ័ពនៅតំបន់ថ្មដា
ពោធិ៍សាត់៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តពោធិ៍សាត់ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំយុទ្ធនាការ «ឈាមខ្មែរ ដើម្បីខ្មែរ» ដើម្បីប្រមូលឈាមសង្គ្រោះជីវិត និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារមាតុភូមិ នៅភូមិសាស្ត្រថ្មដា ស្រុកវាលវែង។
សកម្មភាពនេះបង្ហាញពីស្មារតីសាមគ្គីភាពយ៉ាងមោះមុតរបស់យុវជន និងប្រជាពលរដ្ឋ ក្នុងការគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ។






